ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ម៉ូតូ ១២គ្រឿងកែឆ្នៃខុសបច្ចេកទេស​(ស៊ីម៉ាំងប្រែន) និងម្ចាស់ម៉ូតូ ១២នាក់ អប់រំណែនាំធ្វើកិច្ចសន្យា

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ- លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទី ដោយមានការអនុញ្ញាតពី ​ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ស​ ថេត អគ្គ​ស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន​នគរបាលខណ្ឌដូនពេញ បានធ្វើ​ការអប់រំណែនាំ ធ្វើកិច្ចសន្យា និងផាកពិន័យ​ តាមអនុក្រឹត្យលេខ៣៩ ចំពោះម្ចាស់ម៉ូតូកែឆ្នៃខុសបច្ចេកទេស​(ស៊ីម៉ាំងប្រែន) ចំនួន ១២គ្រឿង និងបានអោយម្ចាស់ម៉ូតូទាំង​ ១២នាក់ខាងលើ ធ្វើការដោះដូរបំពង់ស៊ីមាំងប្រែន រួចដាក់បំពង់ស៊ីមាំងធាតុដើមវិញ រួចហើយបានអោយពួកគាត់យកម៉ូតូត្រឡប់ទៅលំនៅវិញ ។

មតិយោបល់