ព័ត៌មានជាតិ

នរណា​ទ្រាំបានឃើញប្តី បណ្តើរ​ស្រីថ្មី គឺមានតែហក់ទៅបោចសក់ (Video Inside)

ជាក់ណាស់ កំហឹង​ប្រចណ្ឌ ​ខណៈដែល​ឃើញមនុស្សខ្លួន ស្រលាញ់ នៅជាមួយនឹងប្រុស ឬ ស្រីផ្សេង ពិតជាទប់អារម្មណ៍មិនបាននោះទេ បើមិនហក់ទៅវាយ ក៏​ទៅបោចសក់ ​ផងដែរ​ ។
តើស្ត្រីណាដែល​ទ្រាំបាន ​ឃើញប្តីខ្លួន​ឯង ​បណ្តើរ​ស្រីផ្សេងដោយលួចលាក់នោះ ?
0
ជាក់ណាស់ វីដេអូឃ្លិបនេះដែរ បាន​បង្ហាញ ឲ្យដឹងថា ខណៈដែល ស្ត្រីជាប្រពន្ធបានដើរផ្សារទំនើប ​ឃើញប្តីរបស់ខ្លួនបណ្តើរស្រីកំណាន់ ក៏​​រត់​​យ៉ាង​លឿន ពីកាំជណ្តើរ យន្ត នៅផ្សារទំនើប​ ​ទៅវាយ​ស្ត្រី​កំណាន់របស់ប្តីដែលពាក់អាវខ្មៅ ​​ដែល​ធ្វើ​ឲ្យនាង​តដៃមិនរួចឡើយ ។​ ក្រោយហេតុការណ៍នេះគេឃើញមាន កងកំលាំងរក្សាសន្តិសុខនៅផ្សារទំនើប ចុះមកអន្តារគមន៍ ។​
សាក្សី ដែលនៅកន្លែងកើតហេតុ បាន​ឲ្យដឹងថា បុរស​ជាប្តី​ជនជាតិចិន ខាងលើ បានរៀបការ​ជាមួយនឹងគ្នាយូរហើយ មុននឹងទំនាក់ទំនង​ជាមួយនឹងស្រីកំណាន់ ហើយប្រពន្ធតាមទាន់ក៏វាយ​ ស្ត្រីកំណាន់ នោះ ឲ្យខ្មាស់គេតែម្តង​ ទៅ បើទោះបីប្តីរបស់នាង​ឃាត់យ៉ាងណា​ក៏ដោយ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់