
យោងតាមរយៈភស្តុតាងវីដេអូមួយដែលមានគុណភាពមិនសូវច្បាស់ល្អបានបញ្ជាក់ឲ្យដឹងថា Laptop Windows 8 របស់ក្រុមហ៊ុន Sony ជំនាន់ក្រោយគឺអាចបត់បាន។ វីដេអូនោះបានបង្ហាញពីការប្រើប្រាស់សម្រាប់បង្រៀនបុគ្គលិកអ្នកលក់បន្តរបស់ PC World និង Currys នៅក្នុងចក្រភពអង់គ្លេស ដែល Ultrabook មានទំហំ 13 អ៊ីង ជាមួយនឹង Resolution 1080p Triluminos touchscreen។
គួរបញ្ជាក់ផងដែរថា Screen អាចរុញឡើងលើបញ្ចេញនូវ Keyboard ដែលប្រៀបដូចជា Laptop ហើយរុញចុះក្រោមវិញដូចជា Tablet សម្រាប់ការរចនានេះ ក្រុមហ៊ុន Sony បានដាក់ឈ្មោះថា “SurfSlider design”៕
មតិយោបល់