ព័ត៌មានជាតិ

រថយន្តកូរ៉េសង្ស័យហ្រ្វាំងអត់ស៊ី ជ្រុលបុកផាស្អាប់កំពុងឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េ សង្ស័យហ្រ្វាំងអត់ស៊ី ជ្រុលបុកផាស្អាប់កំពុងឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

ក្រោយពីកើតហេតុសមត្ថកិច្ចផ្នែកនគរបាលចរាចរណ៍ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះដល់ទីតាំងវាស់វែងយកវត្ថុតាងដាក់អែមខាង ដើម្បីឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់