ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកToyota Prus ពេញទំហឹង បណ្តាលឲ្យខ្ទេចមួយចំហៀងរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Prus ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BC-9539 ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង បណ្តាលឲ្យខ្ទេចមួយចំហៀងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ម្តុំផ្លូវរថភ្លើង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Prus មួយគ្រឿង ពណ៌ស បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាម បណ្តោយផ្លូវជាតិលេខ៤ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវរថភ្លើង ស្រាប់តែមានរថយន្តមិនស្គាល់ ម៉ាកមួយគ្រឿងបើកបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីកើតហេតុរថយន្តបង្កមិនបានឈប់នោះទេ បាន បើកបន្ថែមល្បឿនឆ្ពោះទៅមុខទៀត ម្ចាស់រថយន្តរងគ្រោះចុះជិះម៉ូតូដេញតាម ។ អ្នកឃើញហេតុការណ៍បញ្ជាក់ប្រាប់ក្រុមការងារ Post News ឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកុងតឺន័រ ។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន មិនទាន់ចុះមកអន្តរាគមន៍នោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់បានដឹងច្បាស់ថា ពេលកម្លាំងសមត្ថកិច្ចចុះមក មានចំណាត់ការផ្លូវច្បាប់ យ៉ាងណានោះទេ ទាំងនេះគ្រាន់តែព័ត៌មានបឋមតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានមនុស្ស រងគ្រោះថ្នាក់អ្វីនោះទេ ៕

មតិយោបល់