បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី ត្រង់ចំណុចខ្នងភ្នំរូង ស្ថិតក្នុងភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់កើតឡើង០១លើក ។
ជនរងគ្រោះឈ្មោះ ឃឹម យ៉ឹម ភេទប្រុស អាយុ៧៣ឆ្មាំ រស់នៅក្រុមទី២ ភូមិ ព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
តាមការបញ្ជាក់ពីក្រុមគ្រួសារសព បានអោយដឹងថា មូលហេតុដែលនាំអោយជនរងគ្រោះគិតខ្លីទៅចងកសម្លាប់ខ្លួននៅនឹងដើមឈើបែបនេះ គឺបណ្តាលមកពីមានវិបត្តិក្នុងរង្វង់គ្រួសារជាយូរមកហើយ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ឃឹម យ៉ឹម ពិតជាចងកនឹងដើមឈើស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់