ប្រភពឯកសារបរទេសនានា បានឱ្យដឹងថា សាច់ដុំដែលអនុញ្ញាតិឱ្យអ្នកធ្វើការប្រិចភ្នែក ជាសាច់ដុំដែលរហ័សជាងគេនៅលើខ្លួនប្រាណរបស់អ្នក។ វាអនុញ្ញាតិឱ្យអ្នកធ្វើការប្រិចភ្នែកបានចំនួន៥ដងក្នុង១វិនាទី។ ជាមធ្យម អ្នកប្រិចភ្នែក១៥.០០០ដងក្នុង១ថ្ងៃ។ បើនិយាយទៅ គឺប្រហែល១០ដងក្នុង១នាទី ឬក៏ច្រើនជាង៥លានដងក្នុង១ឆ្នាំ ហើយជាទូទៅនារីៗ គឺប្រិចភ្នែកច្រើនជាងបុរសៗ។
មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ ដែលប្រិចភ្នែកនោះ មានប្រភេទសត្វជាច្រើនទៀត ក៏ដូច្នេះដែរ។ តួរយ៉ាងដូចជាសត្វបក្សីជាដើម (ធម្មតា ជាប្រភេទបក្សីដែលមិនអាចហោះហើរបាន) ដែលពួកគេប្រើប្រាស់ត្របកភ្នែកខាងក្រោម ដើម្បីប្រិចភ្នែក ហើយចំណែកឯសត្វព្រាបវិញ គឺវាប្រើត្របកភ្នែកទាំងលើ និងក្រោមដើម្បីប្រិចភ្នែក។ ចំពោះសត្វត្រី និងសត្វល្អិតផ្សេងៗទៀត ពួកវាគឺមិនមានត្របកភ្នែកនោះទេ ហើយភ្នែករបស់វាត្រូវបានការពារដោយកែវភ្នែកដ៏រឹង។
តើមានអ្វីអាចជួយបង្កើនគុណភាពភ្នែករបស់អ្នកដែរ ឬទេ?
ដើម្បីជួយថែរក្សា និងបំប៉នភ្នែក ផ្លែការ៉ុត គឺជាជម្រើសដ៏ល្អបំផុត។ វានឹងជួយឱ្យភ្នែករបស់អ្នកមើលបានច្បាស់ជាងមុន។ វីតាមីន-អា (A) គឺជាសារជាតិដែលបង្កាជម្ងឺខ្វាក់នៅពេលយប់ (ខ្វាក់មាន់) ហើយផ្លែការ៉ុត គឺសម្បូរទៅដោយវីតាមីនប្រភេទនេះ។ មិនតែប៉ុណ្ណោះ ការ៉ុតក៏មានផ្ទុកនូវសារជាតិមានប្រយោជន៍ជាច្រើនទៀត ដូចជា ប៉ូតាស្យូម វីតាមីនសេ (C) beta-carotene (សារធាតុដែលល្អ សម្រាប់សុខភាព) ដែលជាជំនួយក្នុងការកាត់បន្ថយជំងឺបេះដូង និងមហារីក។
គួរបញ្ជាក់ថា ក្រៅពីនេះ ការ៉ុត គឺជាបន្លែដែលគ្មានផ្ទុកសារជាតិខ្លាញ់ ហើយនៅក្នុង ការ៉ុតមួយមើម មានផ្ទុកវីតាមីន-អា (A) ច្រើនជាង២០០%នៃចំនួន ដែលយើងត្រូវការប្រចាំថ្ងៃ៕
https://i1272.photobucket.com/albums/y389/domneng/Eyes15_zps80c4eaeb.jpg
មតិយោបល់