ព័ត៌មានជាតិ

ទឹកប្តូរនិស្ស័យចូល តាំងខ្លួនជាអ្នកក្លាហានចុងក្រោយខ្នោះ

កណ្តាល: ករណីហិង្សាដោយចេតនា កើតហេតុ កាលពីវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះឈ្មោះសួង សុខ ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
ដែលជនរងគ្រោះ (០១នាក់)ឈ្មោះអេន វិច្ឆិកា ភេទ ប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល(របួលចំផ្នែកក្បាលខាងក្រោយធ្ងន់)។
ចំណែកជនសង្ស័យ(០១នាក់)មានឈ្មោះសុខ ចំរ៉ុង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតញី ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
-មែកឈេីងាប់ប៉ុនមេជេីងប្រវែង០,៦០ម៉ែត្រ(០៦តឹក) ។

តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាងលើឈ្មោះអេន វិច្ឆិកា (ជនរងគ្រោះ)បានផឹកស្រាបៀរជាមួយមិត្តភក្កិ បី ទៅ បួននាក់ នៅផ្ទះឈ្មោះសួង សុខ រួចហេីយក៏បានឈប់ផឹកស្រាបៀរ ស្រាប់តែពេលនោះមានឈ្មោះសុខ ចំរ៉ុង (ជនសង្ស័យ)បានផឹកស្រាថ្នាំស្រវឹងយ៉ាងខ្លាំងរួចបានដេីរមកដេកនៅជិតនោះហេីយឈ្មោះអេន វិច្ឆិកា (ជនរងគ្រោះ)បាននិយាយពាក្យសំដីផ្លែផ្កានិងឌឺដងដាក់ឈ្មោះសុខ ចំរ៉ុង (ជនសង្ស័យ)ពេលនោះឈ្មោះសុខចំ រ៉ុង ក៏បានស្ទុះមកទះកំផ្លៀងឈ្មោះ
អេន វិច្ឆិកា (ជនរងគ្រោះ)ចំនួនមួយកំផ្លៀងហើយឈ្មោះអេន វិច្ឆិកា ក៏ខឹងបានដោះខ្សែក្រវ៉ាត់ចេញពីចង្កេះខោវាយឈ្មោះសុខ ចំរ៉ុង ចំនួន០២ខ្សែក្រវ៉ាត់ចំដៃខាងឆ្វេងនិងចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យបែកក្បាលចេញឈាម។ ពេលនោះឈ្មោះសុខ
ចំរ៉ុង (ជនសង្ស័យ)បានយកមែកឈេីងាប់ប៉ុនមេជេីងមកវាយឈ្មោះអេន វិច្ឆិកា (ជនរងគ្រោះ)ចំក្បាលពីក្រោយបណ្តាលឲ្យដួលសន្លប់ទៅនិងដី រួចក្រុមគ្រួសារយកទៅផ្ទះទៅ។ ចំណែកឈ្មោះសុខ ចំរ៉ុង (ជនសង្ស័យ)ក៏បានទៅផ្ទះវិញដែរ។ លុះនៅវេលាម៉ោង២និង០០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឈ្មោះអេន វិច្ឆិកា (ជនរងគ្រោះ)មានស្ថានភាពធ្ងន់ធ្ងរក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញទៅ។
លុះថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង០៧និង៣០នាទី។
ឪពុកជនរងគ្រោះ ឈ្មោះអ៊ុន អេន បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ភ្លាមនោះកម្លាំងប៉ុស្តិ៍បានកោះហៅឈ្មោះសុខ ចំរ៉ុង យកមកធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះសុខ ចំរ៉ុង បានសារភាពថាខ្លួនពិតជាបានយកមែកឈេីងាប់ប៉ុនមេជេីងវាយទៅលេីឈ្មោះអេន វិច្ឆិកា បណ្ដាលឲ្យរបួសពិតប្រាកដមែន។
.បច្ចុប្បន្នជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់