ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉ក បើកបំពានស្ដុប ត្រូវរថយន្តព្រូសបុកពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: នាវេលាម៉ោង ៣រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ!!!

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណ:មកដល់ចំណុចកើតហេតុ នៅនិងស្តុបផ្សារដើមគរបានជិះបត់ឆ្វេងបម្រុងចូលទៅផ្សារដើមគរ ទាំងបំពានស្តុប បត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញរថយន្តម៉ាក តូយូតា ព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2998 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកបត់ឆ្វេងបម្រុងនិងឆ្លងស្តុបក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង និងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយភាគីខាងម៉ូតូសណ្ដោងរ៉ឺម៉កខុស បានឆ្លងបំពានស្តុប ក៏សុំម្ចាស់រថយន្តតូយូតាព្រូសសងជាសំណង ២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តងទៅ៕

មតិយោបល់