ព័ត៌មានជាតិ

អីយ៉ា ! ឡានសុីម៉ង់ត៏ អូដ្ឋ ប៉ះគ្នាជាមួយ ឡិចសុីស RX300 សងសំណង ៩០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: រថយន្តដឹកសុីម៉ង់ត៏ អូដ្ឋ មួយគ្រឿងបានបើកប៉ះគ្នាជាមួយរថយន្ត ឡិចសុីស RX300 បណ្តាលអោយខាងរថយន្ត ឡិចសុីស RX300 រងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ភ្នាក់ងារ Post News បានអោយដឹងថា រថយន្តដឹកសុីម៉ង់ត៏ អូដ្ឋ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-9883 ប៉ះជាមួយរថយន្តមួយគ្រឿងទៀតម៉ាក ឡិចសុីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AN-4669 បណ្តាលអោយរថយន្ត ឡិចសុីស RX300 រងការខូចខាតតិចតួច ។

ក្រោយពីកើតហេតុ ភាគីខាងរថយន្តដឹកសុីម៉ង់ត៏ អូដ្ឋ បានធ្វើការសម្របសម្រួលជាមួយខាងភាគីម្ចាស់រថយន្ត ឡិចសុីស RX300 មួយសន្ទុះដោយ មានការព្រមព្រៀងពីខាងភាគីម្ចាស់រថយន្ត ឡិចសុីស RX300 ទទួលយកសំណងជាទឹកប្រាក់ចំនួន ៩០ ដុល្លារ ដើម្បីជួសជុលរថយន្ត បញ្ចប់រឿង ។

បច្ចុប្បន្នម្ចាស់រថយន្តភាគីទាំងសងខាងបាន ដោះស្រាយដោយសន្តិវិធី ៕

មតិយោបល់