ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បុរសដែលជាកងអង្គរក្សម្នាក់ បែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីយុវជនក្មេងស្ទាវ ៣នាក់ (រងរបួសធ្ងន់ស្រាល) បើកម៉ូតូបុកពេញទំហឹង ស្ថិតម្តុំរង្វង់មូលក្តាន់២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី ចំពោះសាកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕



មតិយោបល់