ព័ត៌មានជាតិ

កម្មករ-កម្មការិនី នាំគ្នាហែក្បួនមកសាលាខេត្តតាកែវ ឲ្យអាជ្ញាធរជួយរកដំណោះស្រាយ

តាកែវៈ ដំណោះស្រាយចំពោះកម្មករមិនបានដោះស្រាយនោះទេ ខណៈពួកគាត់នាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនជាមួយថៅកែរោងចក្រ ជាងមួយអាទិត្យមកហើយ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ។

កម្មករ-កម្មការិនី បានឲ្យដឹងថា ពួកគាត់ជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ ហ្កាបបូថេក ត្រេឌីង ខមភេនី លីមីធិត ដែលមានអាសយដ្ឋាននៅភូមិតាឌូ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារមួយចំនួនពីថៅកែ និង សុំទម្លាក់ឈ្មោះ លោក ផាន សុភក្រ ប្រធានគ្រប់គ្រង ដោយមូលហេតុឈ្មោះនេះ មិនដែលជួយកម្មករនោះទេ ដកកម្មករគ្មានមូលហេតុ និងជេរកម្មករទៀតផង។

ពួកគាត់បន្ថែមទៀតថា ពួកគាត់ធ្វើកូដកម្មជាងមួយសប្តាហ៍ មកហើយ នៅក្នុងរោងចក្រ ថែមទាំងដាក់របាយការណ៍មកសាលាផងដែរ។ តែថៅកែ និងអាជ្ញាធរមិនបានដោះស្រាយជូនពួកគាត់នោះទេ ទើបនៅព្រឹកថ្ងៃទី២៤ ខែសីហានេះ ក៏នាំគ្នាសម្រេចដើរហែរក្បួន មកសាលាខេត្តតាកែវតែម្តង ដើម្បីឲ្យអាជ្ញាធរខេត្ត ជួយរកដំណោះស្រាយឲ្យពួកគាត់។

ជុំវិញករណីនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីប្រធានមន្ទីរពាក់ព័ន្ធក៏ដូចជាអាជ្ញាធរខេត្តតាកែវ ចំពោះដំណោះស្រាយជូនកម្មករដែលធ្វើកូដកម្មតវ៉ានេះ បាននៅឡើយទេ នៅព្រឹកថ្ងៃទី២៤នេះ៕

កម្មករបាតុកម្ម (1)កម្មករបាតុកម្ម (2)កម្មករបាតុកម្ម (3)កម្មករបាតុកម្ម (4)កម្មករបាតុកម្ម (5)

មតិយោបល់