អ៊ីតាលីៈ របាយការណ៍ទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ បានស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,២ វ៉ិចទ័រ វាយប្រហារនៅភាគកណ្តាលប្រទេសអ៊ីតាលី ចម្ងាយ ៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perugia ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតទ្បើងវេលាម៉ោង ១ និង៣៦នាទីទៀបភ្លឺ ដែលបង្កឲ្យមានការរំញ័រជាខ្លាំងដល់រដ្ឋធានីរ៉ូម ក្នុងប្រទេសនេះ។
ក្នុងនោះដែរ តំបន់ Norcia ជាទីកន្លែងផ្ទះពលរដ្ឋ ៥.០០០ នាក់ ស្ថិតនៅចម្ថាយ ១០ គីទ្បីម៉ែត្រភាគអាគ្នេយ៍ ជាចំណុចកណ្ដាលនៃការរញ្ជួយ ព្រមទាំងទីក្រុងបុរាណ Spoleto ក្នុងខេត្ត Perugia មានពលរដ្ឋប្រមាណជា ៦០.០០០នាក់ ស្ថិតចម្ងាយ ៣៥ គីទ្បូម៉ែត្រភាគខាងកើត ក៏ទទួលរងការគ្រោះរញ្ជួយដីនេះផងដែរ៕
មតិយោបល់