ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ! ជនរងគ្រោះម្នាក់ភេទប្រុស ត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ព្រៃវែង: នៅវេលាម៉ោងប្រហែល៨និង៥៥នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក បើកបុកអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រ ៧៣-៧៤ ក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្ត១គ្រឿងមិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងទិសដៅពីលិចទៅកើត ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បានបុកអ្នកដើរថ្មើរជើងម្នាក់ មិនស្គាល់អត្តសញ្ញាណ ដើរក្នុងទិសដៅស្របគ្នាជាមួយនឹងរថយន្តបង្កហេតុ បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ។ ចំពោះរថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពីកើតហេតុ បានបន្ថែមល្បឿន បើករត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកាត្រួតពិត្យ និងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះបន្ត ។ ជនរងគ្រោះភេទប្រុស ត្រូវសមត្ថកិច្ចយកសពទៅតម្កល់មួយ ក​ន្លែងដើម្បីស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់