ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន នៅខេត្តកោះកុង

កោះកុង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចបាយក្តាំង ស្ថិតភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង មានទំហំ ៧X៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស៊ីប្រូជញ្ជាំងបាំងស័ង្កសី ។

មន្ត្រីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា មូលហេតុបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

ប្រភពដដែលបានបន្តថា នៅក្នុងហេតុការណ៍នោះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នគរបាលខេត្តបានដឹកនាំ កម្លាំងការិយាល័យជំនាញ កងកម្លាំងអន្តរាគមន៍ពិសេស និងកងកម្លាំងនៃអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ បានមកជួយពន្លត់ រលត់ជាស្ថាពរដោយពុំមានរាលដាលដល់ផ្ទះអ្នកដទៃឡើយ ។

ករណីនេះបណ្តាលឲ្យមានការខូចខាត ដូចមានរាយខាងក្រោម៖
_តុធ្វើអំពីឈើចំនួន៤០ តុ
_កៅអីធ្វើអំពីឈើចំនួន៤០
_ទូចំនួន២០
_សាឡុងចំនួន០៦ឈុត
_ពួកចំនួន៤០
_ឯកសារប្លង់ដី, អត្តសញ្ញាណប័ណ្ណ, សៀវភៅ ស្មាក់នៅ, សំបុត្រកំណើត រួមទាំងសំលៀកបំពាក់
និងគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត ៕

មតិយោបល់