ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ២០២ ផ្លូវ៣១០ ភូមិ៥ ក្រុម៣៩ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈកម្លាំងចុះល្បាតក្នុងមូលដ្ឋាន ។
ជនសង្ស័យឈ្មោះ ប៉ូ ពេជ្រ ហៅអាពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Nex សេរីឆ្នាំ២០១៧ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FL-9003 ជារបស់ជនសង្ស័យ ។
បច្នុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់ ៕


មតិយោបល់