ហ្វីលីពីនៈ កុជខ្យងយក្សមូយដែលត្រូវបានគេជឿថាមានទំហំធំ និងថ្លៃជាងគេជាងគេនៅក្នុងពិភពលោក បានបង្ហាញខ្លួនក្រោយពេល ផ្ទះឈើតូចមួយរបស់បុរសនេសាទក្រីកម្នាក់ត្រូវភ្លើងឆេះអស់ នៅសល់តែគុជខ្យងដែលគាត់ត្រូវស្ពាយយកទៅតាមខ្លួននៅពេលប្តូរទីលំនៅ។
យោងតាមសារព័ត៌មាន The Mirror ចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦បានឲ្យដឹងថាគុជខ្យងយក្សមួយនេះត្រូវបានអ្នកនេសាទម្នាក់រកឃើញ និងបានរក្សាទុកក្នុងផ្ទះឈើតូចរបស់ខ្លួនអស់រយះពេល១០ឆ្នាំមកហើយ ប៉ុន្តែមិនដែលបង្ហាញឲ្យនរណាឃើញទេ ប្រោះគាត់ចាត់ទុកថាគុជខ្យងនេះជាវត្ថុនាំសំណាង។
បើតាមប្រភពពីប្រជាពលរដ្ឋក្នុងតំបន់បានឲ្យដឹងថាគុងខ្យងយក្សនេះ ត្រូវបានបុរស់នេសាទម្នាក់នោះយកចេញពីគ្រុមដ៏ធំមួយ មានទម្ងន់៣៤គីឡូក្រាម ទទឹង ៣០សង់ទីម៉ែត្រ និងបណ្តោយ ៦៧សង់ទីម៉ែត្រ គឺធំជាងគុជខ្យង ធំជាងគេរបំផុតបស់ពិភពលោក ឈ្មោះ “ Pearl of Allah ” ៥ដង ដែលមានទម្ងន់ត្រឹមតែ ៦.៥គីឡូក្រាម និងតម្លៃ ៣៥លានដុល្លារអាមេរិកប៉ុណ្ណោះ ។
បុរសម្ចាស់គុជខ្យងនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ហើយក្រោយពេលភ្លើងឆេះផ្ទះនៅដើមឆ្នាំនេះ បានបង្ខំឲ្យគាត់ផ្តាស់ប្តូរទីលំនៅ និងបានសម្រេចចិត្តយកវាទៅឲ្យមន្ត្រីទេសចរណ៍ម្នាក់នៅក្នុងទីក្រុង Puerto Princesca ប្រទេសហ្វីលីពីន។
មន្ត្រីទេសចរណ៍ លោក Aileen Cynthia Amurao និយាយថា «អ្នកនេសាទម្នាក់នោះបានបោះយុថ្កាចុះ ហើយវាបានជាប់គាំងនៅលើផ្ទាំងថ្មមួយក្នុងអំឡុងពេលព្យុះ។ លោកបានកត់សម្គាល់ឃើញថាយុថ្កាបានជាប់លើគ្រុមយក្សធំមួយ ហើយគាត់បានហែលចុះទៅទាញយុថ្កា និងនាំគ្រុមយក្សមកជាមួយគាត់ និងយកទៅរក្សាទុកនៅឯផ្ទះ។ គាត់មិនបានដឹងថាតើវាមានតម្លៃប៉ុន្មាននោះទេ ហើយរក្សាវាទុកជាវត្ថុនាំណាង»៕
មតិយោបល់