ព័ត៌មានជាតិ

សមត្ថកិច្ច បានឃាត់ខ្លួន ជនបរទេស ១៥នាក់ ពីបទរត់ពន្ធបង្ខាំងមនុស្សឆ្លងដែន នៅផ្សារសូរិយាម៉ល រាជធានីភ្នំពេញ

ភ្នំពេញ: លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក សហការ ជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោង០៧:៣០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនបរទេសចំនួន ១៥នាក់ ពីបទរត់ពន្ធបង្ខាំងមនុស្សឆ្លងដែន។

ជនបរទេសចំនួន ១៥នាក់ មានស្រី ០២នាក់ និង មាន ០៥ចម្រុះជាតិសាសន៍ រួមមាន សញ្ជាតិបង់ក្លាដេស ចំនួន ០៨នាក់ សញ្ជាតិបាគីស្ថាន ចំនួន ០២នាក់ សញ្ជាតិហ្វីលីពីន ចំនួន ម្នាក់ សញ្ជាតិប៉េរូ ចំនួនម្នាក់ និងសញ្ជាតិខ្មែរ ម្នាក់។

ការឃាត់ខ្លួននេះ ធ្វើឡើងខណៈ ដែលសមត្ថកិច្ចចុះប្រតិបត្តិការបង្រ្កាប ទីតាំងហាងបរទេសឈ្មោះ យូរូ បា (Euro bar) តាមបណ្តោយផ្លូវ៦៣ ផ្សាសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការនេះ បានបញ្ចប់ ព្រះរាជអាជ្ញា ដែលដឹកនាំការសម្របសម្រួល នៃប្រតិបត្តិការបានសម្រេចចាក់សោរហាងឈ្មោះ យូរូ បា (Euro bar) ជាបណ្តោះអាសន្ន ជនបរទេស ទាំង ១៥នាក់ បានបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បសាកសួរបន្ត តាមនីតិវិធី៕

photo_2016-04-23_13-11-53 photo_2016-04-23_13-11-56 photo_2016-04-23_13-11-58 photo_2016-04-23_13-12-02 photo_2016-04-23_13-12-05 photo_2016-04-23_13-12-08

មតិយោបល់