ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេកអធិការនគរបាលខណ្ឌមានជ័យ-លោកវរសេនីយ៍ទោ អ៊ុក បូនីន បានឲ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (កាត់យកខ្សែភ្លើងក្នុងផ្សារបុរីជីបម៉ុង)។

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៨ម៉០០នាទី ជនរងគ្រោះឈ្មោះ វង្ស សារ៉ាត់ ភេទប្រុស អាយុ ៤៣ឆ្នាំ បានធ្វើការត្រួតពិនិត្យខ្សែភ្លើងនៅក្នុងផ្សារក្នុងបុរីជីបម៉ុង ស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញមានស្នាមកាត់ខ្សែភ្លើង ទើបជនរងគ្រោះបានឲ្យកម្មករក្នុងផ្សារក្នុងបុរីជីបម៉ុង ចាំឃ្លាំមើលរហូតដល់វេលាម៉ោង ១៧ម៉៣០នាទីថ្ងៃទី-ខែ-ឆ្នាំដដែល ស្រាប់តែជនសង្ស័យឈ្មោះ លី អាទ័រឡះ ភេទប្រុស អាយុ ៣៤ឆ្នាំ កំពុងលួចកាត់ខ្សែភ្លើងក្នុងផ្សារបុរីជីបម៉ុងប្រមូលដាក់ចូលកាបូប ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ ចាត់ការតាមផ្លូវច្បាប់តែម្តង ។

-វត្ថុតាងចាប់យក: ខ្សែរភ្លើងមួយចំនួន, ម៉ែត្រចំនួន ០១, កន្រ្តៃកាត់ខ្សែភ្លើងចំនួន ០១, ទុលឡឺវីសចំនួន ០១ និងកាបូបស្ពាយចំនួន ០១ ។
-បច្ចុប្បន្នជនសង្ស័យឈ្មោះ លី អាទ័រឡះ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់