បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣៥នាទី មុនពេលមានភ្លៀងធ្លាក់មេឃស្រទុំ មានករណីរន្ទះបាញ់ បណ្ដាលអោយស្លាប់ប្រជាពលរដ្ឋចំនួន ០១នាក់ ត្រង់ចំនុចវាលស្រែខាងកើតស្វាយជួរ ស្ថិតនៅភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ធិញ ធឿត ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិចកតូច ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់ស្លាប់ខណៈពេលដែលគាត់កំពុងទៅមើលគេភ្ជួរដីស្រែនៅចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ធិញ ធឿត ពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់