ព័ត៌មានជាតិ

ជនបរទេសបើក Toyota Prus រេចង្កូតជ្រុលបុករថយន្តដឹកខ្សាច់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង

ភ្នំពេញ: នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសម្នាក់បើករថយន្ត Toyota Prus មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្តដឹកខ្សាច់ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តដឹកខ្សាច់ធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-0651 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តបង្កហេតុToyota Prus ពណ៌ក្រហម មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2BA-7963 បើកបរដោយបុរសម្នាក់ ជាជនបទេសធ្វើដំណើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករថយន្តដឹកខ្សាច់ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់