សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលការពារបេតិកភណ្ឌបានឃាត់ជនសង្ស័យម្នាក់ ករណីឆក់កាបូប នៅចំណុចក្នុងព្រៃខាងជើងផ្ទះ លោក ម៉ឹង សំផន ។
តាមរបាយការណ៍របស់ អង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក បន្ទាប់ពីប៉ុសិ៍្តការពារទី៣ បានទទួលបណ្តឹងផ្ទាល់មាត់អំពីជនរងគ្រោះម្នាក់ឈ្មោះ ឆាយ គឹមរ៉ូវ ភេទស្រី អាយុ២០ឆ្នាំ អ្នកភូមិថ្នល់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាប មុខរបរ បុគ្គលិកក្រុមហ៊ុន DFS ប្រាប់ថា ! មានចោរឆក់កាបូបរបស់ខ្លួន នៅចំណុចក្នុងព្រៃ ខាងជើងផ្ទះលោក ម៉ឹង សំផន ។
ភ្លាមនោះកម្លាំងជំនាញបានចុះទៅពិនិត្យស្រាវជ្រាវ រហូតដល់ឈានចាប់បានជនសង្ស័យម្នាក់ឈ្មោះ សាន់ ជួប ភេទប្រុស អាយុ២៩ឆ្នាំ ទីកន្លែងកំណើត ភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ។ មុខរបរ លក់ការ៉ែមម្តងម្កាល ។ បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ចាត់ចែងនីតិវិធីបន្ត ៕
មតិយោបល់