ព័ត៌មានជាតិ

កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទទទួលផលចោរកម្ម

កំពង់ឆ្នាំង: យោងតាមផេកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅវេលាម៉ោង ១៩:១០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអ.ហខេត្ត ចំនួន១០នាក់ មធ្យោបាយរថយន្ត០១គ្រឿង ម៉ូតូចំនួន០៣គ្រឿង សហការជាមួយកម្លាំងអ.ហរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រំ ស៊ីណេ ប្រធានមន្ទីរ ស្រាវជ្រាវនិងបង្រ្កាបបទល្មើស។ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច សួនច្បារវិមានឯករាជ្យ ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ជា វ៉ាង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពីបទ ទទួលផលចោរកម្ម វត្ថុតាងដកហូត(គ្មាន)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងអ.ហខេត្តកំពង់ឆ្នាំង បានប្រគល់ឲ្យទៅកម្លាំងអ.ហរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

មតិយោបល់