ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Toyota Prus រេចង្កូតបុកឡានដឹកសំរាមពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Toyota Prus មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុក រថយន្តដឹកសំរាម កំពុងឈប់នៅតាមផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទីតាំងស្ថិតតាមបណ្តោយផ្លូវ មហាវិថីចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកសំរាម មួយគ្រឿង ពាក់ស្លាកលេខ AT22 3.1921 បើកប្រមូលសំរាម នៅតាមបណ្តោយផ្លូវ មហាវិថីចោមចៅ ក្នុងទិសដៅពីត្បូងមកជើង ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានឈប់ប្រមូលសំរាមកៀនផ្លូវ ស្រាប់តែបុរសម្នាក់ សង្ស័យស្រវឹងបើករថយន្តម៉ាក Toyota Prus ពណ៌ប្រផេះ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BO -1624 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីចោមចៅ ស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន រេចង្កូតជ្រុលទៅបុករថយន្តចំហៀង ខាងស្តាំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ក្នុងហេតុការណ៍នេះគ្មានមនុស្សរង របួសនោះទេ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅឲ្យភាគីទាំងពីរសម្រួលគ្នា បន្ទាប់មកភាគីខាងរថយន្តបង្កហេតុ បានព្រមសងសំណងទៅឲ្យភាគីខាងរថយន្តដឹកសំរាម ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់