បាត់ដំបងៈ បុរសម្នាក់ដែលគេដឹងថាទើបតែចេញពីពន្ធនាគារបាន០៨ខែ ពាក់ព័ន្ធនឹងរឿងគ្រឿងញៀននោះ នៅពេលនេះ មិនរាងចាលក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងទៀត ពាក់ព័ន្ធនឹងករណីថ្នាំញៀន ៣៤៨គ្រាប់។
សមត្ថកិច្ចស្រុកភ្នំព្រឹក បានឲ្យដឹងថា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ២ និង៣០នាទីរសៀល លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាដើរ ល្បាតក្នុងភូមិសាស្ត្រឃុំពេជ្រចិន្តា បានប្រទះឃើញមុខសញ្ញាឈ្មោះ ភ្លើយ យ៉ន ហៅយ៉ង ភេទប្រុស អាយុ៣៤ឆ្នាំ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៧៣ ត.ព្រ/១៦ ចុះថ្ងៃទី២៨.០៦.២០១៦ ចេញដោយចៅក្រមលោក លិ សុខា ពាក់ព័ន្ធបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កំពុងជិះម៉ូតូឆាលីក្នុងទិសដៅពីជើងទៅត្បូង កំម្លាំងយើងក៏បានបើករថយន្តតាមទៅដល់ចំណុចភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ និងឆែកក្នុងកាបូបស្ពាយពណ៌ខ្មៅ រកឃើញថ្នាំញៀនសញ្ញាWYចំនួន០២ថង់ខៀវកិបមាត់លាក់ទុកក្នុងកាបូបស្ពាយ បានឃាត់ខ្លួនជនសង្ស័យខាងលើក្នុងបទល្មើសជាក់ស្តែងតែម្តង
វត្ថុតាងចាប់យករួមមាន ១.គ្រាប់ថ្នាំពណ៍ផ្កាឈូកសញ្ញាWY ចំនួន៣៤៨គ្រាប់ ដែលសង្ស័យជាសាធាតុញៀន, ២.ទូសព្ទ័ដៃចំនួន០១គ្រឿង, ៣.ម៉ូតូធុនឆាលី០១គ្រឿង។ ករណីខាងលើនេះ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់