ព័ត៌មានជាតិ

ប្រកាស​លោក មាស សុវណ្ណ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ថ្មី

​កំពង់ឆ្នាំង​៖​ឯកឧត្តម​នាយ​ឧត្តមសេនីយសៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មានប្រសាសន៍​នៅក្នុង​ឱកាស ពី​ធី​ប្រកាស​ផ្លាស់ប្តូរ​មុខដំណែង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ថា​៖ ចង់​ដឹកនាំ​អោយ​ទទួលបាន​ជោគជ័យ ត្រូវ​មាន​ការចូលរួម ហើយ​រាល់​ការសម្រេច​អ្វីមួយ​ក៏​ត្រូវមាន​ការឯកភាព​ជា​សមូហភាព និង ត្រូវ​ទុក​ឱកាស​អោយមាន​ការចូលរួម​ពី លោកនាយ នាយរង សេនាធិការ​និង​ពល​កងរាជអាវុធហត្ថ​ទាំងអស់​ក្នុ​អង្គភាព ទើប​ការដឹកនាំ​ទទួលបាន​នូវ​ជោគជ័យ​ល្អប្រសើរ​។ ឯកឧត្តម នាយ​ឧត្តមសេនីយ​បាន​បន្ត​ថាៈ ភាពក្រីក្រ គឺ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ ដើម្បី​លប់​បំ បាត់​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ គឺ​ផ្តើមចេញ​ពី​ការ​មាន​សុខ​សន្តិសុខ​នៅក្នុង​សង្គមជាតិ ។ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ដែល​ផ្លាស់​មក​កាន់ដំណែង​ថ្មី ត្រូវតែ​អនុវត្ត​បញ្ជារ​អោយបាន​ម៉ឺងម៉ាត់​បំផុត​ទៅ​តាម​ច្បាប់ ហើយ​មេបញ្ជាការរង និង​កងរាជអាវុធហត្ថ ទាំងអស់​សូម​យកចិត្តទុកដាក់​សហកា​រ​គ្នា និង​គោរព​មេ​បញ្ជាការ​របស់​ខ្លួន ក្នុង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​អោយមាន​ប្រសិទ្ធភាព ដើម្បី​ធានា​បាន​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​ត្រូវ​ត្រៀមកម្លាំង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​រដូវវស្សា​ដើមឆ្នាំ​នេះ ដែល​តាម​ឧតុនិយម​បាន​ប្រកាស​ថាៈ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ព្រមជាមួយ​ខ្យល់ព្យុះ​កន្ត្រាក់​ជា​គ្រោះ​ធម្មជាតិ ហេតុនេះ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​ត្រៀមកម្លាំង​ជានិច្ច​ក្នុង​ការជួយ​ពួកគាត់​ពេល​ជួប​គ្រោះ​ធម្មជាតិ​នេះ តែ​មុន​និង​ជួយ​គេ​ត្រូវ​ចេះ​ជួយ​ខ្លួនឯង​ផង​ដែរ គឺ​មើល​ផ្ទះសំបែង មើល​ជំរុំ​ជំរក​របស់​ខ្លួន ការពារ​អោយ​គត់មត់​បានល្អ​។ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​លើកឡើង​នៅក្នុង​ពិធី​នេះ​ថា​៖​សូម​លោកនាយ​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់ ពង្រឹង​ប្រសិទ្ធិភាព​ការងារ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋភិបាល និង​ការងារ​សន្តិសុខ​ជាតិ ពង្រឹង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ គ្រប់​មូលដ្ឋាន​។ ត្រូវ​លប់បំបាត់​ចោរលួច ចោរប្លន់ គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ ។​បើសិន​មាន​ចោរប្លន់ នៅ​កន្លែង​ណា ថ្នាក់​ដឹកនាំ​កម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅ​ទីនោះ តើ​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​បង្ក្រាប​ចោរប្លន់ ដែរឬទេ បើ​គ្មាន​ទេ គឺ​ត្រូវ​ដកចេញ​ភ្លាមៗ ដែល​នេះ​គឺ​ជា​គោល​ការណ៏​ថ្នាក់លើ​។ អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវ​លប់បំបាត់​អោយអស់​ភាព​អសកម្ម​របស់ មន្ត្រី​នានា​ក្នុង​ខេត្ត និង​ត្រូវ​អនុវត្ត​ដី​ការចាប់ខ្លួន​ជនល្មើស​ដែល​ចេញពី​តុលាការ​អោយ​បាន​អស់​ព្រោះថា បើ​ចាប់​ជនល្មើស​ទាំង​នោះ​មិន​បាន​ទេ ពួកគេ​ទាំងនោះ​នៅតែ​បន្ត​សកម្មភាព​នៅក្នុង​មូលដ្ឋាន​របស់​យើង​ដដែល ។​ការផ្លាស់ប្តូរ​មេបញ្ជាការ​នៅពេលនេះ គឺជា​ការអនុវត្ត​កំណែ​ទម្រង់​របស់​កងរាជអាវុធហត្ថ ដែល​កន្លង​មក​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​គ្រប់​មូលដ្ឋាន​និង​ធ្វើ​កិច្ចប្រតិបត្តិការ​យ៉ាងសកម្ម ក្នុង​ការងារ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​។ លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដែល​ទើប​ចូល​កាន់តំណែង​ថ្មី បាន​ប្តេជ្ញា ចិត្ត ខិតខំ​ស្តាប់​ការចង្អុលបង្ហាញ​របស់​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​ស្តាប់​ការ ណែនាំ របស់លោក​អភិបាលខេត្ត និង​យក​អស់​កម្លាំងកាយ​ចិត្ត​ដឹកនាំ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ការបង្ក្រាប​បទល្មើស​នានា ធានា​បាន​សន្តិសុខ​សណ្តាប់ធ្នាប់​អោយបាន​ល្អ​ជូន​ប្រជាពលរដ្ឋ ។​ដោយឡែក​នៅក្នុង​ពិធី​នេះ​លោក ជួន ជឿន អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ផ្លាស់ប្តូរ​ទៅកាន់​ស្នងការ​សម្ភារៈ​បច្ចេកទេស​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕​
IMG_8070

មតិយោបល់