ព្រៃវែងៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ថ្មីៗនេះខ្ញុំ ទើបតែទទួលបាន ព័ត៌មានថា មានមន្ត្រីនៅថ្នាក់រដ្ឋបាលខេត្ត ស្រុក ក្រុង អវត្តមានច្រើន។ ប៉ុន្តែមានអ្នកខ្លះ មកធ្វើការពេញម៉ោង អ្នកខ្លះបានទៅ ក៏ឃើញថា មានវត្តមានដែរ តែមិនបានធ្វើការទេ ហើយអ្នកខ្លះទៀត គាត់ទៅបង្ហាញខ្លួន តែចប់ពីបង្ហាញខ្លួន គាត់ក៏មកផ្ទះវិញ អ្នកខ្លះទៀតមិនបានទៅបង្ហាញខ្លួនផង ។
សម្តេចក្រឡាហោម បានមានប្រសាសន៏បន្តថា ដូចច្នោះចំនួនមន្ត្រីទៅបំពេញការងារ មានចំនួនតិចណាស់ យ៉ាងច្រើន ៤០ភាគរយ ទៅ ៥០ភាគរយ នៃមន្ត្រីទាំងមូលប៉ុណ្ណោះ ។ តើហេតុផលវាយ៉ាងដូចម្តេច? យើងត្រូវរកហេតុផលនេះ ឲ្យឃើញ ។ ជួនកាលមន្ត្រីនោះ គ្មានតម្លាភាព ឬមួយយើងមិនបានប្រគល់ ភារៈកិច្ចឲ្យគាត់ធ្វើក៏ថាបាន ។
សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះ នៅក្នុងឱកាស ដែលសម្តេច អញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ នៅសាលាក្រុងព្រៃវែង ខេត្តព្រៃវែងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីសិក្សា អំពីកំណែទម្រង់រដ្ឋបាល នៅថ្នាក់ក្រោមជាតិ ៕
មតិយោបល់