អ៊ីតាលីៈ តាមរបាយការណ៍មន្រ្តីអ៊ីតាលី បានបញ្ជាក់ថា មនុស្សស្លាប់កើនទ្បើងដល់ ២១ នាក់ និងជាច្រើន នាក់ទៀតបានទទួលរងរបួស ព្រមទាំងបាត់ខ្លួន ដោយសារគ្រោះរញ្ជួយដី វាយប្រហារនៅភាគកណ្តាល ប្រទេសអ៊ីតាលី ចម្ងាយ ៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perugia ។ នេះបើយោងតាមរយៈ សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។
ករណីគ្រោះរញ្ជួយដីកម្រិត ៦,២ វ៉ិចទ័រនេះ បានកើតទ្បើងនៅវេលាម៉ោង ១ និង៣៦នាទីទៀបភ្លឺ បានបង្កឲ្យមានការរំញ័រជាខ្លាំងដល់ រដ្ឋធានីរ៉ូមក្នុងប្រទេសនេះ ក្នុងនោះដែរ ក៏មានតំបន់ជាច្រើនផ្សេងទៀត រងផលប៉ះពាល់ដោយសារហេតុការណ៍នេះ៕
មតិយោបល់