ព័ត៌មានជាតិ

Messi សម្រេចចិត្តបន្តនៅ Barcelona ក្នុងកុងត្រាថ្មីដល់ទៅ ៥ឆ្នាំ

 

បរទេស៖ កីឡាករម្ចាស់ពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ទាំង៦សម័យ Lionel Messi ទីបំផុតត្រូវបានគេដឹងថានឹងប្តេជ្ញាចិត្តក្នុងការបន្តរស់នៅជាមួយនឹងក្លឹប Barcelona ជាមួយនឹងកុងត្រាថ្មីហើយ។

ទោះបីជាមានព័ត៌មានចេញផ្សាយជារឿយៗថាគាត់នឹងចាកចេញក្តីក្រោយកុងត្រារបស់កីឡាករត្រូវបានផុតកំណត់តាំងតែពីខែមិថុនាប៉ុន្តែនៅសប្តាហ៍នេះ TheGoal ហ៊ានអះអាងថា Messi បានសម្រេចចិត្តក្នុងការបន្តរស់នៅជាមួយនឹង Camp Nou ដដែលប៉ុន្តែជាមួយនឹងកុងត្រាដែលមានតម្លៃប្រាក់កម្រៃទាបជាងមុនដល់ទៅពាក់កណ្តាល។

ប្រភពដដែលបានបញ្ជាក់ទៀតថាកុងត្រាថ្មីដែលមានរយៈពេលរហូតទៅដល់៥ឆ្នាំពីប្រាក់កម្រៃពាក់កណ្តាលដែលខ្លួនធ្លាប់បានទទួលកាលពីរដូវកាលមុន៧៥លានអ៊ឺរ៉ូ
ក្នុងមួយរដូវកាលហើយបើគិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះគាត់អាចរកបានទៅដល់៥៥០លានអ៊ឺរ៉ូមកហើយ៕

 

មតិយោបល់