ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ចាប់រំលោភនារីមានសតិមិនប្រក្រតី (ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើករហូតមានផ្ទៃពោះ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ក្រចេះ: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ជនម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) បានសម្រេចជាច្រើនលើកច្រើនសាររហូតមានផ្ទៃពោះ គឺត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌស្រុកបុរី ចាប់ខ្លួន។

ជនសង្ស័យឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ចំនែកឯនារីរងគ្រោះអាយុ ២១ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី(ឆ្កួតជ្រូក) មានទីលំនៅក្បែរគ្នា។

ជនសង្ស័យនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី ចាប់ខ្លួននៅថ្ងៃទី១២ ខែកញ្ញា ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ។

តាមចម្លើយសរភាពរបស់ជននេះ គឺរូបគេបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ មានរយ:ពេលជាច្រើនខែមកហើយ រហូតមានផ្ទៃពោះទើបត្រូវបែកធ្លាយ៕

មតិយោបល់