ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកតកន្ទុយគ្នា ទាំងមេឃកំពុងភ្លៀង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្ត៣គ្រឿងបុកតកន្ទុយគ្នា បណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួស ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-4314 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ មានក្មេងដើរឆ្លងផ្លូវភ្លាមៗនោះ អ្នកបើកបររថយន្តតូយ៉ូតាព្រូស បានបន្ថយល្បឿនឈប់ ដើម្បីអោយក្មេងៗឆ្លងផ្លូវ ស្របពេលនោះមានរថយន្តម៉ាកប៉ាចេរ៉ូ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2G-2714 ធ្វើដំណើរតាមក្រោយហើយក៏មានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-2389 ជាប្រភេទរថយន្តដឹកទំនិញធ្វើដំណើរស្របគ្នាក្រោយគេជាន់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលទៅបុកគូទរថយន្តម៉ាកប៉ាចេរ៉ូពីក្រោយ ជ្រុលរុញទៅបុកគូទរថយន្តម៉ាក តូយ៉ូតាព្រូស ដែលកំពុងឈប់នៅខាងគេយ៉ាងពេញទំហឹង បណ្តាលអោយរងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលអោយមនុស្សណាម្នាក់ រងរមួសនោះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលរដ្ឋាន ចុះធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿង ដាក់អែបខាងអោយដំណាងភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា

មតិយោបល់