ព័ត៌មានជាតិ

រថយន្ត Toyota Prius បុកម៉ូតូម៉ាកវ៉េវមួយគ្រឿងពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-4352 បើកបរជ្រុលបុកម៉ូតូវ៉េវ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AM-2137 បណ្តាលឲ្យស្រ្តីម្នាក់រងរបួសជាទម្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣២៨ កែងនឹងផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ យោងតាមសេចក្តីរាយការណ៍ជាព័ត៌មានបឋម ពីក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំដែលបានចុះ ទៅយកព័ត៌មានផ្ទាល់ដល់ទីតាំងកន្លែងកើតហេតុ បានឲ្យដឹងដូច្នេះថា: នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-4352 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ៣២៨ កែងនឹងផ្លូវ១៧៣ ក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុក​ម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AM-2137 បើកបរដោយស្រ្តីម្នាក់ មានអាយុប្រហែលជាង៣០ឆ្នាំ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសជាទម្ងន់ ។

បន្ទាប់ពីកើតហេតុភ្លាមៗ ស្រ្តីរងគ្រោះខាងលើនោះ ត្រូវបានគេហៅរថយន្តសាមុយមួយគ្រឿងមកដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ សង្រ្គោះបន្ទាន់ផងដែរ ។ ប៉ុន្តែក្រុមការងារយើងខ្ញុំមិនដឹងថាយកជនរងគ្រោះទៅមន្ទីរពេទ្យណានោះទេ ។ ហើយករណីនេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនោះ បាននាំគ្នាមកឈរចោមរោមមើល ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នោះ យ៉ាងច្រើនផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែ ងហេតុ ។ បន្ទាប់មកបានវាស់វែង និងធ្វើកំណត់ហេតុ យករថយន្តបង្កហេតុនិងម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់