ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចដែកគ្រឿងចាក់ច្រវ៉ាក់ម៉ាស៊ីនច្រូតស្រូវ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាវេលាទៀបភ្លឺថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣ និង១៥នាទី ត្រង់ចំណុចក្រុមទី១០ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច (ដែកគ្រឿងចាក់ច្រវាក់ម៉ាស៊ីនច្រូតស្រូវ) ០១លើកបង្កឡើងដោយជនសង្ស័យ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលំនៅដ្ឋាន លួចយកដែករបស់ជនរងគ្រោះឈ្មោះ មិន ភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបាត់បង់ដែកគ្រឿងអាត់ច្រវាក់ម៉ាស៊ីនច្រូតស្រូវចំនួន ២០ដុំគ្រឿងប៊ូឡុងថ្មីចាស់មួយចំនួនធំ ។

នៅពេលកើតហេតុហើយ ជនរងគ្រោះដឹងថា មានសកម្មភាពលួចកើតឡើង ក្នុងលំនៅដ្ឋានរបស់ខ្លួន ក៏បានរាយការណ៍ប្តឹង មកសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោសេង លុច ជាអធិការនគរបាលស្រុក ហើយដោយអនុវត្តតាមយបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកអធិការបានដឹកនាំធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរួចឈានដល់ការឃាត់ខ្លួនតែម្តងគឺឈ្មោះ ហាំ ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយធ្វើការដកហូតទ្រព្យសម្បត្តិខាងលើ ប្រគល់ជូនជនរងគ្រោះវិញ ។

នៅពេលនេះ ជនសង័្សយបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី ច្បាប់ ៕

មតិយោបល់