ព័ត៌មានជាតិ

នៅខណ្ឌដង្កោ មានករណីបាក់លូ ដូចមិនឃើញមានអាជ្ញាធរណាអើពើទាល់តែសោះ ស្ងាត់ឲ្យឈឹងតែម្ដង…

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីបាក់លូ ដូចមិនឃើញមានអាជ្ញាធរណាអើពើសោះ ស្ងាត់ឲ្យឈឹងតែម្ដង ស្ថិតតាមបណ្ដោយផ្លូវ២១៧ ម្ដុំមុខខ្លោងទ្វារបុរីសំបួរមាស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើយោងតាមប្រជាពលរដ្ឋដែលរស់នៅស្ថិតម្ដុំក្បែរកន្លែងនោះ បានប្រាប់ក្រុមការងារសារព័ត៌មាន Post News ឲ្យដឹងថា ឃើញមន្ត្រីជំនាញចុះមកសិក្សាដែរ ប្រហែលជាង ១សប្ដាហ៍កន្លងទៅហើយ ប៉ុន្តែមិនឃើញមកជួសជុលសោះ ឫមួយក៏គ្រាន់តែចុះមកដើម្បីតែថតរូប?

ជុំវិញបញ្ហាខាងលើនេះ ពលរដ្ឋសំណូមដល់អាជ្ញាធរជំនាញ ក៏ដូចជាលោកស្រីចៅសង្កាត់ដង្កោ សូមមេត្តាជួយមើលផង កុំទុកយូរៗ ពេក ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវនោះផងដែរ ៕

មតិយោបល់