កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនឃាតកឈ្មោះ អ៊ូ សុភី ភេទប្រុស ស្ថិតនៅចំណុចផ្ទះរបស់មិត្តភក្តិធ្វើការជាមួយគ្នា ភូមិ ព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយបន្តនាំឃាតកមកចង្អុលបង្ហាញ ចាប់យកវត្ថុតាងនៅចំណុចផ្ទះឪពុកក្មេកឈ្មោះ ហែម សុផល ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វត្ថុតាងរួមមាន: អាវុធខ្លីមួយដើម និងម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ស ផ្លាកលេខ ១GJ ៦៩៣៤ ។
គួរបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ូ សុភី បានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីរសៀល នៅចំណុចផ្ទះលេខ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕





មតិយោបល់