ព័ត៌មានជាតិ

រថយន្តLexus ពីរគ្រឿងបើកបរបញ្ច្រាសទិសប្រដេញគ្នា បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់សង្ស័យបាក់ដៃ

ភ្នំពេញ: នៅវេលាម៉ោង០៦និង២០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Lexus ពីរគ្រឿងបើកបរបញ្ច្រាសទិសប្រដេញគ្នា បានជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus ចំនួន០២គ្រឿង បើកបរបញ្ច្រាសទិស បានប្រដេញគ្នាក្នុងល្បឿនលឿន៖ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-5665 និងមួយគ្រឿងទៀតរថយន្តម៉ាក Lexus ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-7963 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។ រថយន្តទាំងពីរគ្រឿងនេះ បានធ្វើដំណើរឆ្លង កាត់តាមស្ពានឥន្ទធនូ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ មួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JK-6205 ពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់សង្ស័យបាក់ដៃរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើលដល់ទីតាំង កន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើកំណត់ហេតុ និងវាស់វែង ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ចូលខ្លួនធ្វើការដោះស្រាយគ្នា នៅពេលក្រោយទៅតាមនីតិវិ ធីផ្លូវច្បាប់ ៕

មតិយោបល់