ព័ត៌មានជាតិ

កម្លាំងនគរបាល បញ្ជូនក្រុមអ្នកញៀនល្បែងជល់មាន់ ទៅតុលាការ

ភ្នំពេញ: ក្រុមអ្នកញៀនល្បែងជល់មាន់៨នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌយុត្តិធម៌ ខណ្ឌពោធិ៍សែនជ័យ  កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ដែលកម្លាំងសមត្ថកិច្ចខណ្ឌ រួមសហការជាមួយ កម្លាំងនគរបាល កម្រិតស្រាល រាជធានីភ្នំពេញ បើកយុទ្ធនាការ បង្ក្រាបចាប់ឃាត់ខ្លួន បានកន្លងមក ដោយជាប់ពាក់ព័ន្ធទៅនឹង លេងល្បែងជល់មាន់ ។

គួររំលឹកដែរថា ក្រុមអ្នកញៀន ល្បែងស៊ីសង បក្សីកីឡាជល់មាន់ ខុសច្បាប់ទាំង៨នាក់ ត្រូវកម្លាំងនគរបាល ចម្រុះ បង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា  ដើម្បីរក្សាសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ សមស្របទៅនឹងគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងតាម បណ្តា ប៉ុស្តិ៍រដ្ឋបាល និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រុងភ្នំពេញ ចុះប្រតិបត្តិការ ទីតាំងបើកជល់មាន់ លួចលាក់ ល្មើសច្បាប់ បង្កភាពអនាធិប្បតេយ្យ បង្កអសន្តិសុខក្នុងមូលដ្ឋាន។ ក្រុមអ្នកញៀនល្បែងស៊ីសង៨នាក់  មាន់១ក្បាល ជញ្ជីងថ្លឹងមាន់១និងសម្ភារ:មួយចំនួនទៀត ។

ក្រោយពីបញ្ចប់ការសាកសួរ ក្រុមញៀនល្បែងខាងលើ ត្រូវបាននគរបាល នាំខ្លួនទៅតុលាការ តាមការបង្គាប់ របស់តុលាការ ដើម្បីសាកសួរនិងចាត់ការ បន្តទៅតាមនីតិវិធី ។ តែបើតាមប្រភពពីសាច់ញាតិ ក្រុមអ្នកញៀនល្បែង ទាំងនោះបានឲ្យដឹងថា ពួកគេទាំងនោះ តុលាការបញ្ជូនទៅសាកសួរ និងផាកពិន័យនោះ ក្នុងម្នាក់១០០ដុល្លារ ជាថ្នូរទៅនឹងការដោះលែង ៕

Capture3

Capture4

Capture2

 

 

 

 

មតិយោបល់