ព័ត៌មានជាតិ

បុរសលក់អំពៅសាងយកដំបងទៅវាយសន្តិសុខរោងចក្រ របួសបែកក្បាល

ភ្នំពេញ: បុរសជាអ្នកលក់អំពៅសាងម្នាក់បានយកដំបងទៅវាយសន្តិសុខរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ូ រៀ បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង៣០នាទីនាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចមុខរោងចក្រ ម៉ូ រៀ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៣ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនបង្កមានឈ្មោះ ម៉ប់ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អំពៅសាង ស្នាក់នៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងមានស្រុកកំណើតនៅភូមិព្រៃករកា ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកឯជនរងគ្រោះមានឈ្មោះ ត្រា សុភណ្ឌ័ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សនិ្តសុខ ស្នាក់នៅផ្ទះជួល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីខាងក្នុងរោងចក្របំណងមកប្រាប់ជនសង្ស័យកុំឲ្យលក់នៅមុខរោងចក្រ ព្រោះជិតដល់ម៉ោងកម្មករ-កម្មការិនីរោងចក្រចេញ ស្រាប់តែពេលនោះ ជនបង្កបានជម្លោះប្រកែគ្នាជាមួយនឹងជនរងគ្រោះបានបន្តិចក្រោយមក ក៏ត្រូវបានជនសង្ស័យយកដំបងជ្រុកទំហំ៧តឹងមកវាយចំភ្នែកខាងឆ្វេង បណ្តាលឲ្យបែកសៀតផ្កាខាងស្តាំរងរបួសធ្ងន់ដេរអស់ចំនួន១៥ថ្នេរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ រួចជាមួយវត្ថុតាងដំបងដែលវាយជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ រឺឯជនរងគ្រោះ ត្រូវបានខាងរោងចក្របញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងធ្វើការសម្របសម្រួលនិងដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋាលស្វាយប៉ាក៕

វាយសន្តិសុខ (1)

វាយសន្តិសុខ (2)

វាយសន្តិសុខ (3)

វាយសន្តិសុខ (4)

វាយសន្តិសុខ (5)

វាយសន្តិសុខ (6)

វាយសន្តិសុខ (7)

មតិយោបល់