ភ្នំពេញៈ ជនសង្ស័យមា្នក់ ដែលមាឌធំ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធវាយមួយដៃមួយជើងពោរមុខពោរមាត់ បែកឈាមហូរស្រោចពេញខ្លួន បន្ទាប់ពីកាច់កម៉ូតូប្រជាពលរដ្ឋនៅម៉ោងជិត៤រសៀល។
ភ្នាក់ងារ Post News បានរាយការណ៍មកថា ជនសង្ស័យមា្នក់ ត្រូវបានប្រជាពលរដ្ឋចាប់បាននៅម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៤ សីហានេះ បន្ទាប់ពីកាច់កម៉ូតូជិះវត្តព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យត្រូវបានគេប្រាប់ថា ឈ្មោះ ហាត់ តារី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកជនរងគ្រោះឈ្មោះ ឌៀង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅម្ដុំលូ៥ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគ្រាដែលជនរងគ្រោះទុកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BW-5351 ចោលមុខការដ្ឋានសំណង់ក្បែរវត្តព្រៃស្ពឺ ស្រាប់តែជនសង្ស័យបានយកឧបករណ៍ឆ្កឹះសោម៉ូតូ បន្ទាប់មកកាច់កជិះគេចខ្លួន ប៉ុន្តែគេចមិនរួច ដោយសារតែជនរងគ្រោះបានឃើញ និងស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញតាមរហូតចាប់បានវាយទ្រមខ្លួន។ ពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ និងត្រៀមបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
https://youtu.be/rO3Ws_LViYQ
មតិយោបល់