ព័ត៌មានជាតិ

ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ លង់ទឹកសមុទ្រស្លាប់ នៅខេត្តកោះកុង

កោះកុង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១១និង៤០នាទី មានករណីមនុស្សលង់ទឹកសមុទ្រ បណ្តាលឲ្យស្លាប់ម្នាក់ នៅចំណុចក្រោយកាស៊ីណូក្រុមហ៊ុនអិលវ៉ាយភីគ្រុប ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

សពមានឈ្មោះ អែម ស៊ូ ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច័យលើសាកសព រួចរាល់បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់