ព័ត៌មានជាតិ

ជនសង្ស័យ០៥នាក់​ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

កំពត: យោងតាមផេក​ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញនិងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើស គ្រឿងញៀនគ្រប់ប្រភេទ នៅទូទាំងខេត្តកំពត ។ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន០១ករណ ។

នៅថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០១ករណី ស្ថិតនៅ​ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ឃាត់មុខសញ្ញាបានចំនួន ៥នាក់ ស្រី ១នាក់៖

១-ឈ្មោះ សុខ ដាវី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
២-ឈ្មោះ នី សុខម៉េង ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៣-ឈ្មោះ អូក ហាក់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
៤-ឈ្មោះ សំ អាយ ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិម៉ាក់ប្រាង្គ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
៥-ឈ្មោះ ទិត្យ សារ៉េត ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

ដកហូតវត្ថុតាំងរួមមាន៖
-រថយន្ត ០១គ្រឿង
-ម៉ូតូ ០២គ្រឿង
-ទូរស័ព្ទ ០៦គឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន ០២
-ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាមួយចំនួន

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់