ភ្នំពេញៈ នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក Lexus LX470 បុកគ្នាជាមួយនឹងរថយន្តធុនធំ មួយគ្រឿងម៉ាកFUSO បណ្តាលឲ្យ រេចង្កូតជ្រុលបុកបង្គោលភ្លើង រងការខូចខាត ទីតាំងត្រង់ចំណុចម្តុំស្តុប២៤ ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកLexus LX470 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BE-2286 បើកបរធ្វើ ដំណើរតាមបណ្តោយផ្លូវហាណូយ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ ម្តុំស្តុប២៤ម៉ោង ក៏បានប៉ះទង្គិចគ្នាជាមួយនឹងរថយន្តធុនធំ១គ្រឿងទៀតម៉ាក FUSO ពាក់ស្លាកលេខ 3B-7613 បណ្តាលឲ្យរថយន្តនេះរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ គ្រាន់តែរងការខូចខាត រថយន្តទាំងសងខាងនិងបង្គោលភ្លើងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ ករណីនេះបានប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕



មតិយោបល់