ព័ត៌មានជាតិ

ម៉ូតូធំម៉ាកហុងដា CRF បុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ កំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងធ្ងន់ធ្ងរ ខណ:ដែលគាត់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ឆ្លងផ្លូវ ហើយត្រូវម៉ូតូធំ ម៉ាកHONDA CRF ១គ្រឿងទៀតទៅដល់បុកពេញទំហឹង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានគ្រោះថ្នាក់កើតឡើង គេបានឃើញម៉ូតូម៉ាក HONDA CRF ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1V-2592 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាកជាមួយបុរសរងគ្រោះ កំពុងជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1A-9576 ឆ្លងផ្លូវពីត្បូងទៅជើង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណ:នោះគេចចេញអត់ទាន់ ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យដួលទាំងអស់គ្នា ហើយបុរសអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ រងរបួសបាក់ជើងតែម្ដង ។ ក្រោយពេលកើតហេតុ បុរសដែលរងរបួសនោះ ត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ចំណែកនគរបាលបាន ចុះទៅនាំយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់