ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបើកបុកគ្នា របួសធ្ងន់ស្រាលបួននាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: យ៉ាងហោចណាស់មនុស្ស ៤នាក់ រងរបួសធ្ងន់និងស្រាល ដោយសាររថយន្តពីរគ្រឿងបើកបុកគ្នា នៅវេលាម៉ោង ១១ និ១១នាទី ព្រឹកលើផ្លូវជាតិលេខ៧៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឈន់ ជ្រឿន ស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់ ក្រុងត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកហ៊ីហាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A.1197 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន បានបុកជាមួយរថយន្តម៉ាកសាំយ៉ុង គ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2I.1319 បើកបរដោយឈ្មោះ ថន វុទ្ធី ភេទប្រុស អាយុ39ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ បណ្តាលឲ្យរងរបួសស្រាលនឹងអ្នករួមដំណើរចំនួន៣នាក់ ធ្ងន់ទី១ឈ្មោះ ហេង ចាន់សុធី ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ទី២ឈ្មោះ ថុន ធីរិទ្ធា ភេទប្រុស អាយុ១៣ឆ្នាំ ជាតិខ្មែរ  និងទី៣ឈ្មោះ ថុន សុធីតា ភេទស្រី អាយុ៩ឆ្នាំ ជាតិខ្មែរ ទាំងបីនាក់មានទីលំនៅភូមិ.ឃុំជាមួយគ្នា ។

សមត្ថកិច្ចថា រថយន្តទាំងពីរនេះបើកបញ្ច្រាសទិសគ្នា ដោយរថយន្តហ៊ីហាន់ដាយ បើកបរពីត្បូងទៅជើងមកដល់ចំណុចកើតហេតុបានដាច់ហ្រ្វាំង ហើយក៏រ៉េចង្កូតទៅបុករថយន្តសាំយ៉ុង ដែលកំពុងបើកបរពីជើងមកត្បូង ៕ ក្រោយកើតហេតុរថយន្តទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ៕

photo_2016-08-24_17-44-43

photo_2016-08-24_17-44-46

photo_2016-08-24_17-44-51

photo_2016-08-24_17-44-56

photo_2016-08-24_17-45-04

មតិយោបល់