ព័ត៌មានជាតិ

បុរស​ម្នាក់​បាន​ស្លាប់ ​នៅ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​មាន​ជម្លោះ​ហិង្សា​ជាមួយ​បងថ្លៃ​

​បន្ទាយ​មាន​ជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ជា​បងថ្លៃ​ប្រើ​អំពើ​ហិង្សា​ចាក់​១​កាំបិត​ បណ្តាល​ឲ្យ​ស្លាប់​ ដោយសារ​ទំនាស់​ពាក្យ​សម្តី​ក្នុង​គ្រួសារ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ភូមិ​ត្រ​សេក​ជ្រុំ​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះជា​ប្អូនថ្លៃ​ដែល​ស្លាប់​មានឈ្មោះ​ នូវ​ លាភ​ ភេទ​ប្រុស ​អាយុ​ ២៨​ឆ្នាំ​ និង​បងថ្លៃ​ជា​ជន​ដៃដល់​ឈ្មោះ​ ឆេ​ន​ ចាន់​ថា​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់​ទាំង​០២​នាក់​ នៅ​ភូមិ​ត្រ​សេក​ជ្រុំ​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

នគរបាល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះជា​ប្អូនថ្លៃ​និង​ជន​ដៃដល់​ជា​បងថ្លៃ​ បាន​ផឹកស្រា​ស្រវឹង​រៀងខ្លួន​ ហើយ​ក៏​ទំនាស់​ពា​ក្ស​សំដី​នឹង​គ្នា​ ។​ នៅ​ពេល​បងថ្លៃ​ដើរមក​ពី​ផឹកស្រា​ ពេល​នោះ​ប្អូនថ្លៃ​នៅផ្ទះ​ឃើញ​បងថ្លៃ​ដើរ​ចូល​ផ្ទះ​ ក៏​យក​កាំបិត​ខ្វែវ​បំណង​កាប់​និង​បាន​ប្រតាយប្រតប់​គ្នា​ ក៏​ត្រូវ​បងថ្លៃ​ចាក់​ត្រូវ​០១​កាំបិត​ត្រូវ​ចំ​ក្រលៀន​ខាងឆ្វេង​ រង​របួសធ្ងន់​ ហើយ​បាន​ស្លាប់​ក្រោយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ម៉ា​ឡៃ​សន្តិភាព​ ។​ ចំណែក​បងថ្លៃ​ក៏​ត្រូវ​របួស​រត់គេច​ខ្លួន​បាត់​ ៕

មតិយោបល់