ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូដូចនេះ សូមបងប្អូនពិនិត្យមើលបញ្ជីខាងក្រោមជាមុនសិន ក្នុងករណីបងប្អូនពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ (ច្បាប់ដើម) ដូចជា៖
អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន យកមកជួបក្រុមការងារ ដែលនៅប្រចាំការ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្ត តាមបណ្តោយមហាវិថី OCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សាកសួរព័ត៌មានបន្ថែម៖
១- លោក ឃន សុជាតិ អភិបាលរងខណ្ឌជ្រោយចង្វារ 012222120
២- វរសេនីយ៍ទោ ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ 012893135
៣- អនុសេនីយ៍ឯក ម៉ែន វង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ 015755877 ៕






មតិយោបល់