ព័ត៌មានជាតិ

រថយន្តPrius មួយគ្រឿងបើកបរបែកកង់ក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាត

ព្រះសីហនុ: នៅវេលាម៉ោង០៩និង១៥នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កឡើងដោយខ្លួនឯងបែកកង់ បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត ទីតាំងស្ថិតនៅត្រង់ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្ត១គ្រឿងម៉ាក Pruis ពណ៌ស ទិសដៅធ្វើដំណើរពីក្រុងព្រះសីហនុ ឆ្ពោះ ទៅស្រុកស្ទឹងហាវ អ្នកបើកបរឈ្មោះ កៅ ចេក ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៤​ ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។ គឺគ្រាន់តែរងការខូចខាតផ្នែករថយន្តតែ ប៉ុណ្ណោះ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល និងឲ្យម្ចាស់ស្ទូច យករថយន្តបង្កហេតុទៅជួសជុលដោយខ្លួនឯង ។ នៅក្នុងរថយន្តនោះមានតែតៃកុងតែម្នាក់ឯងប៉ុណ្ណោះ គ្មានរងរបួសអ្វីនោះទេ ៕

មតិយោបល់