ព័ត៌មានជាតិ

រថយន្តកុងតាន័របើកបត់កៀរម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់យាយតានិងចៅប្រុស រងរបួសធ្ងន់បាក់ជើងបែកក្បាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល បណ្តាលឲ្យមានមនុស្សរងរបួស បន្ទាប់ពីរថយន្តកុងតាន័របើកបត់កៀរម៉ូតូ បណ្តាលឲ្យ មនុស្ស៣នាក់យាយតានិងចៅប្រុស រងរបួសធ្ងន់បាក់ជើង និងបែកក្បាលបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង ៥០ នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្រោយពីសង្គ្រោះបឋមពីអង្គភាព៧១១ រួចមក ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈនិងមន្ទីរពេទ្យគន្ធបុប្ផា ៕

មតិយោបល់