ព័ត៌មានជាតិ

Update៖ បងប្អូនពិនិត្យមើលបញ្ជីខាងក្រោមនេះ បើឃើញភិនភាគម៉ូតូ សូមយកឯកសារពាក់ព័ន្ធមកជាមួយផង

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះថា ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារ ពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកម៉ូតូ ដូចនេះសូមបងប្អូនពិនិត្យមើលបញ្ជីខាងក្រោមជាមុនសិន ក្នុងករណីបងប្អូនពិនិត្យឃើញថា មានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ (ច្បាប់ដើម) ដូចជា៖ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្ដឹង និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបើមាន យកមកជួបក្រុមការងារដែលនៅប្រចាំការ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្ត តាមបណ្តោយមហាវិថី OCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សាកសួរព័ត៌មាន បន្ថែម ៖
១- លោក ឃន សុជាតិ អភិបាលរងខណ្ឌ ជ្រោយចង្វារ 012222120
២- វរសេនីយ៍ទោ ឯក សេរីវុធ អធិការ រងនគរបាលខណ្ឌជ្រោយចង្វារ 012893135
៣- អនុសេនីយ៍ ឯក ម៉ែន វង មេបញ្ជាការ រងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ 015755877 ៕

មតិយោបល់