ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ក្មេងស្រីម្នាក់លង់ទឹកអាងស្រះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១០នាទី ត្រង់ចំណុចអាងស្រះកែវ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីក្មេងស្រីលង់ទឹកអាងស្រះស្លាប់ចំនួន០១នាក់ ជនរងគ្រោះឈ្មោះ ណាត ស្រីនាង ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែខេត្តបាត់ដំបង ។

កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ណាត ស្រីនាងនេះពិតជាស្លាប់ដោយសារលង់ទឹកអាងស្រះពិតប្រាកដមែន ។
មុនពេលកើហេតុ ជនរងគ្រោះនិងក្មេងដទៃទៀតមានគ្នាប្រហែល១០នាក់ តែងតែហែលទឹងលេង ចំណុចទឹកអាងស្រះកែវ ដោយចំណុចទ្វារទំនប់មានទឹកហូរខ្លាំង ទើបបណ្តាលអោយលង់ស្លាប់តែម្តង ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់